khmer eng
  • សាស្រ្តាចារ្យ និងសមណនិស្សិត នៃសកលវិទ្យាល័យគ្រប់គ្រង់ និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
     
    ចែករំលែក ៖

    សាស្រ្តាចារ្យ និងសមណ និស្សិតនៃសកលវិទ្យាល័យគ្រប់គ្រង់ និងសេដ្ឋកិច្ចមកពីខេត្តព្រះសីហនុ ចំនួន៩៦នាក់ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    ក្នុងដំណើរទស្សនកិច្ចនោះ សាស្ត្រាចារ្យ និងសមណនិស្សិត បានអញ្ជើញស្តាប់នូវការធ្វើបទបង្ហាញរបស់ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា និងការធ្វើបទបង្ហាញពីលោក សុខ សុជាតិ ប្រធានក្រុមស្រាវជ្រាវទូទៅនៃអគ្គនាយកដ្ឋានស្រាវជ្រាវទូទៅ ស្តីពីដំណើរការងារនីតិកម្មរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបង្ហាញលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ស្តីពីរចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    បន្ទាប់ពីបានស្តាប់នូវបទបង្ហាញរួចមក សាស្ត្រាចារ្យ និងសមណនិស្សិត បានអញ្ជើញទស្សនាសាលប្រជុំពេញអង្គព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា ព្រមទាំងថតរូបអនុស្សាវរីយ៍…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail